ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយបទប្បញ្ញត្តិពាក់ព័ន្ធវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយបទប្បញ្ញត្តិពាក់ព័ន្ធវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាននិងសហការី អាជ្ញាធរមូលដ្ឋានមាន តំណាងអភិបាល ក្រុង/ស្រុក, ឃុំ/សង្កាត់ និងអធិការ ក្រុង/ស្រុក កងរាជអាវុធហត្ថ និងប្រតិបត្តិករ។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង អំពីបទប្បញ្ញត្តិពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។

ព័ត៌មានទាក់ទង